ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យទាំងយប់ ព្រោះតែមានដុំមួយលានចេញពីក្នុងរន្ធគូទរបស់គាត់ បន្ទាប់ពីគាត់បានអង្គុយលើចានបង្គន់អស់រយៈកន្លះម៉ោងដើម្បីលេងហ្គេម។ បុរសជាជនរងគ្រោះរស់នៅក្នុងក្រុង Zhongshan ខេត្ត Guangdong  ភាគខាងត្បូងប្រទេសចិន ហើយគាត់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដឡើយ។ បុរសជនរងគ្រោះមានទម្លាប់អង្គុយ នៅលើចានបង្គន់យូរៗ នៅពេលដែលគាត់ជក់លេងហ្គេមម្តងៗ។

ហើយនៅក្នុងថ្ងៃកើតហេតុ គាត់បានទៅបត់ជើងធំជាធម្មតា ហើយគាត់បានជក់លេងហ្គេមអស់កន្លះម៉ោង និងបានជួយបញ្ហាដូចខាងលើនេះតែម្តង។ លោកវេជ្ជបណ្ឌិត Su Dan ដែលបម្រើ ការងារនៅក្នុងមន្ទីរពេទ្យ The Sixth Affiliated Hospital និងជាអ្នកទទួលបន្ទុកសង្គ្រោះជនរងគ្រោះខាងលើបានឲ្យដឹងថា ចុងពោះវៀនរបស់ជនរងគ្រោះបានដាច់តំណរភ្ជាប់មួយក្នុងរាងកាយ ហើយវាបានលានចេញមកតាមរន្ធគូទតែម្តង។ ករណីនេះ ជាករណីកម្ររ តែយ៉ាងណាក្តីក្រុមវេជ្ជបណ្ឌិតអាចជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ ហើយខាងវេជ្ជបណ្ឌិតបាន ណែនាំឲ្យបុរសជនរងគ្រោះឈប់ចំណាយពេលយូរៗអង្គុយនៅលើចានបង្គន់ទៀត ដើម្បីការពារកុំឲ្យមានបញ្ហានេះម្តងទៀត៕

​ភក្តី

ប្រភព៖asiantown