ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញសនឹ្លកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដែលនឹងដាក់ឲ្យប្រើប្រាស់នៅខែក្រោយនេះទៅ

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសធ្វើនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការស្នើរសុំផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់បម្រើការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលគ្រោងនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨ តទៅ។

ចំណុចដែលមានការកែប្រែ និងបន្ថែមថ្មីនៅលើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានដូចជា៖

+ បន្ថែម QR Code សម្រាប់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេងនៃសន្លឹកវិញ្ញាបនបត្រ

+ ត្រូវបានដកចេញនូវពាក្យ “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ដែលមានទម្រង់អក្សរតូចៗ ព្រាលៗនៅលើសន្លឹកវិញ្ញាបនបត្រមុន

+ បានបញ្ចូននូវរូបផែនទីនៃព្រះរាជាណាចក្រកម្ពុជា ជាទម្រង់ព្រាលៗនៅកណ្តាលសន្លឹកវិញ្ញាបនបត្រ និងពាក្យ “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ដែលមានទម្រង់អក្សរតូចព្រាលៗលក្ខណៈជាខ្សែបន្ទាត់កាត់ទទឹង ពេញផ្ទៃនៃផែនទី និងពាក្យ AIDOBMAC FO MODGNIK ,  KINGDOM OF CAMBODIA មានទម្រង់អក្សរតូចព្រាលៗនៅតាមដងទន្លេមេគង្គ

+ បន្ថែមលេខរៀងវិញ្ញាបនបត្រពី៧ខ្ទង់ទៅ៨ខ្ទង់វិញ

អត្ថបទ៖ សេម