ម៉ូតូ MSX ស៊េរី២០១៨ ចេញជាផ្លូវការហើយ សុទ្ធតែពណ៌កាលីបៗ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានដាក់បង្ហាញជាផ្លូវការនូវម៉ូតូ MSX ស៊េរីឆ្នាំ២០១៨ ដែលរូបរាងរបស់វាហាក់មិនសូវខុសប្លែកពីស៊េរីមុនៗប៉ុន្មានទេ ដោយគ្រាន់តែខុសពណ៌ និងតែមតែប៉ុណ្ណោះ។

ម៉ូតូ MSX ស៊េរីថ្មីនេះមានបំពាក់ទៅដោយចង្កៀង LED ទាំងមុខទាំងក្រោយ ចំណែកឯកុងទ័រវិញប្រើប្រាស់បច្ចេកវិទ្យា Digital ដូចជំនាន់មុនដែរ។ ហើយម៉ូតូ MSX 125SF ស៊េរី២០១៨នេះ បែងចែកជា២ប្រភេទ គឺទី១-ប្រភេទប្រើហ្វ្រាំង ABS ដែលមានចំនួន២ពណ៌ គឺពណ៌ក្រហមលាយទឹកប្រាក់ និងពណ៌ខ្មៅលាយទឹកប្រាក់ ចំណែកឯប្រភេទធម្មតាមាន៤ពណ៌គឺ ពណ៌បៃតងលាយខ្មៅ, ពណ៌ទឹកក្រូចលាយខ្មៅ, ពណ៌ខៀវលាយខ្មៅ និងពណ៌ក្រហមលាយខ្មៅ៕

អត្ថបទ៖ សេម
ប្រភព៖ Honda Motorcycle Thailand