សប្ដាហ៍នេះល្អមើលទៀតហើយ! កំពូលក្រុមខ្លាំងនៅភ្នំពេញនឹងឡើងមកប៉ះគ្នានៅក្នុងរាត្រីស្អែកនេះ

95

នារាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួត Ganzberg Cup ដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer នឹងវិលត្រលប់មកវិញដូចសព្វដង ហើយការប្រកួតនៅក្នុងស្អែកនេះអ្នកមិនបានទស្សនាផ្ទាល់ប្រាកដជាស្ដាយក្រោយ ដោយធានាថាការប្រកួតនេះគឺល្អមើលជាងរាល់សប្ដាហ៍។

នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show 24 ក្រុមចុងក្រោយ សប្ដាហ៍ទី 4 នារាត្រីថ្ងៃអាទិត្យ ទី13 ខែឧសភា ស្អែកនេះអាចជាសប្ដាហ៍ពិសេសជាងសប្ដាហ៍ដទៃ ព្រោះស្អែកនេះកំពូលក្រុមខ្លាំងនៅក្នុងរាជធានីភ្នំពេញនឹងត្រូវឡើងមកប៉ះគ្នា ជាពិសេសកន្លែងអង្គុយទស្សនាស្អែកនេះប្រាកដជាគ្មានកន្លែងអង្គុយទេប្រសិនជាមកយឺត។ ការប្រកួតស្អែកនេះប្រាកដជាល្អមើលជាមិនខាន។ លក្ខខ័ណ្ឌនៅក្នុងការប្រកួតវគ្គជម្រុះ 24 ក្រុមចុងក្រោយនេះគឺអ្នកឈ្នះត្រូវបន្ដដំណើរទៅវគ្គបន្ទាប់ ចំណែកឯអ្នកចាញ់កុំទាន់អាល់អស់សង្ឃឹម ក្រុមហ៊ុន Ganzberg Beer ជ្រើសរើសយកក្រុមចាញ់ល្អចំនួន 7 ទៀតដើម្បីបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖
ក្រុម ឪម៉ាល់ FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Daun Penh FC វេលាម៉ោង 8:00 យប់
ក្រុម អាណាចក្របៃតង នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម បងឆើត FC វេលាម៉ោង 9:00 យប់

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយនេះនឹងចាប់ផ្ដើ​មនៅវេលាម៉ោង 8:00 យប់តទៅ ហើយនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺមានចំនួន 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងទីលាន T-Soccer ចាប់ពីម៉ោង 8:00 យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គឺមិនមានការទិញសំបុត្រចូលរួមឡើយ ការប្រកួតនេះគឺចូលរួមដោយសេរីថែមទាំងមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន Ganzberg Beer ទៀតផង។

កុំភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ