ប្រទេសចិន ៖ វាអាចជារឿងចម្លែកបន្តិចនៅពេលដែលឃាតករម្នាក់អាចសម្លាប់និងធ្វើអោយមនុស្សជាច្រើនអ្នករបួស នៅក្នុងទី​សាធារ​ណៈ​តែម្តងដោយមិនខ្លាចរអាអ្វីបន្តិច។ ប្រភពព័ត៌មានចិនមួយបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសម្នាក់បានចាក់ប្រើកាំបិតចាក់ទៅ​លើមនុស្សជាច្រើននៅក្នុងផ្សារទំនើប។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងផ្សារទីនើបមួយកន្លែងក្នុង ទីក្រុង downtown Beijing។

ស្រ្តីម្នាក់បានស្លាប់នៅេពេលដឹកទៅកាន់មន្ទីពេទ្យ និង ១១នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងចំណោមជនរងគ្រោះ​ទាំងអស់គេបានដឹងថាមានប្រុស៣នាក់ និងស្រី១១នាក់។ ប៉ូលិសចាប់ និងកំណត់អត្តសញ្ញាណបានថាបុរសម្នាក់នេះមានឈ្មោះ Zhu ​វ័យ​៣៥ឆ្នាំុ។ គេបានទទួលស្គាល់ថាពិតជាបានកាន់កាំបិតដេញចាក់មនុស្សនៅក្នុងផ្សារទំនើបនេះមែន គេបានបន្ថែមថាកាលដែលធ្វើបែបនេះដោយសារតែគេទទួលរងអយុត្តិធម៌។ គ្មានប្រភពណាអាចបញ្ជាក់នោះទេបុរសជាប់ចោទនោះ គេរងអយុត្តិធម៌ដោយសារតែរឿងអ្វីអោយប្រាកដនោះទេ៕



ប្រភព ៖ CHINA PLUS