លេចលឺពត៌មានច្រើនពេក Messi ទ្រាំមិនបានដាច់ចិត្តនិយាយពាក្យក្នុងចិត្តទៅកាន់ Neymar ស្ដាប់ហើយអាចក្អួតឈាម

ខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បាននិយាយថា៖ វាគឺជារឿងដែលគួរអោយខ្លាចនិងជារឿងដ៏អាក្រក់បំផុតសម្រាប់ Neymar ប្រសិនបើរូបគេចូលរួមលេងជាមួយនឹងក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ។

ខ្សែប្រយុទ្ធ Neymar បានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីដើមរដូវកាលនេះទៅកាន់ក្លឹបអ្នកមានបារាំង Paris Saint-Germain នៅក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 195លានផោន។ ប៉ុន្ដែ Neymar បានបង្ហាញអារម្មណ៍មិនសូវសប្បាយចិត្តជាមួយនឹងក្លឹប PSG នៅក្នុងរដូវកាលដំបូងដែលរូបគេលេងអោយក្លឹបយក្សក្នុងទឹកដីបារាំងនេះ។ ពាក្យចចាមអារាមជាច្រើនបានលេចលឺថា Neymar កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ហើយអាចនឹងផ្ទេរទៅកាន់ក្លឹប Real Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

បន្ទាប់ពីមានពាក្យលេចលឺជាច្រើនអំពីពត៌មាន Neymar ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា៖ វាពិតជាពិបាកភ្នែកមើលនិងអាក្រក់មើលខ្លាំងណាស់ដែល Neymar ចូលរួមលេងអោយគូរប្រជែងដ៏ធំរបស់ Barcelona។ កាលនៅក្នុងក្លឹប Barcelona ខ្សែប្រយុទ្ធ Neymar គឺជាកីឡាករដ៏សំខាន់របស់ក្លឹប ហើយរូបគេធ្លាប់ឈ្នះពានរង្វាន់ជាច្រើនជាមួយនឹង Barcelona ទៀតផង។ ប្រសិនបើរូបគេចាកចេញពី PSG មកកាន់ Real Madrid នៅក្នុងរដូវកាលក្រោយនោះ រូបគេនឹងក្លាយជាគូរប្រជែងរបស់ Barcelona។ 

បុត្រ

ប្រភព៖ Goal