ទាយមើល! iPhone X និង Galaxy S9 មួយណាមានល្បឿនទាញយក (Download Speed) លឿនជាង? (មានវីដេអូ)

មកដល់ពេលបច្ចុប្បន្ននេះ យើងនៅតែសង្កេតឃើញមានការធ្វើតេស្តសាកល្បងផ្សេងៗ រវាងស្មាតហ្វូនកំពូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនខ្នាតយក្សទាំងពីរគឺ Apple និង Samsung។ ដោយឡែក សម្រាប់លើកនេះយើងទទួលបានវីដេអូថ្មីមួយដែលបង្ហាញពីល្បឿននៃការទាញយកវិញម្ដង។

យោងតាមវីដេអូ យើងអាចសន្មត់បានថា កំពូលស្មាតហ្វូន Galaxy S9 មានល្បឿនទាញយកលឿនជាងគេបង្អស់លើពិភពលោក ពោលគឺលឿនជាង iPhone X ទៅទៀត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សូម្បីតែស្មាតហ្វូនកំពូល Pixel 2 របស់ក្រុមហ៊ុន Google ក៏អាចដំណើរការទាញយកបានលឿនជាងបងធំរបស់ក្រុមហ៊ុន Apple ដែរ។

គួរបញ្ជាក់ផងដែរថា អ៊ីនថឺណេតរបស់ iPhone X ត្រូវបានភ្ជាប់ដោយប្រព័ន្ធ CAT 18 LTE modem។ ឯក្រុមហ៊ុន Samsung ក៏ប្រើប្រាស់បច្ចេកវិទ្យានេះដូចគ្នា ប៉ុន្ដែជំនាន់ចុងក្រោយបង្អស់ ហើយអាចសម្រេចល្បឿនទាញយករហូតដល់ទៅ 1.2Gbps ឯណោះ។

Fu

ប្រភព៖ technobuffalo