Man Utd ត្រៀមខ្លួនដេញថ្លៃកីឡាករសំខានៗពីររូបនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខបើកទ្វារ

63

យោងតាមសារពត៌មាន ESPN បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United ត្រៀមខ្លួនដេញថ្លៃខ្សែបម្រើប្រយុទ្ធ Willian របស់ក្លឹបតោខៀវ Chelsea និងខ្សែការពារ Toby Alderweireld របស់ក្លឹបមាន់ខ្នែងមាស Tottenham Hotspur នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខបើកទ្វារ។

លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United នៅតែពេញចិត្តទំរង់លេងរបស់កីឡាករ Willian តាំងតែពីលោក Jose នៅជាគ្រូបង្វឹករបស់តោខៀវ Chelsea មកម្លេះ។ ហើយនៅក្នុងរដូវកាលក្រោយនេះលោក Jose Mourinho សង្ឃឹមថារូបលោកនឹងអាចធ្វើការជាមួយនឹងខ្សែបម្រើប្រយុទ្ធសញ្ជាិតប្រេស៊ីលរូបនេះម្ដងទៀតនៅក្នុងទឹកដី Old Trafford។

ទន្ទឹមនឹងនេះដែរ ខ្សែការពារ Toby Alderweireld ក៏ស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Jose Mourinho ដូចគ្នា បន្ទាប់ពីខ្សែការពាររូបនេះបានបរាជ័យក្នុងការបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបមាន់ខ្នែងមាស Tottenham Hotspur ជាពិសេសខ្សែការពាររូបនេះអាចនឹងត្រូវក្លឹប Spur ដាក់លក់នៅក្នុងពេលបញ្ចប់រដូវកាលនេះផងដែរ។

បុត្រ

ប្រភព៖ Goal