Nasa និង Uber ចាប់ដៃគ្នាដើម្បីបង្កើតតាក់ស៊ីរត់លើអាកាសតែម្ដងនាពេលអនាគត

កាលពីពេលថ្មីៗនេះ អង្កការ Nasa និងក្រុមហ៊ុន Uber បានសម្រេចសហការគ្នាលើគម្រោងមួយ ដែលអាចនាំមកជូនមនុស្សទាំងអស់នូវបទពិសោធន៍ថ្មីនៃការជិះតាក់ស៊ី ដោយលើកនេះគឺហោះលើអាកាសតែម្ដង។ កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំងពីរ ត្រូវបានចុះហត្ថលេខាងរួចមកហើយ ដូចនេះមិនយូរទៀតទេគំនិតដ៏អស្ចារ្យនេះ នឹងត្រូវបានបង្ហាញជាសាធារណៈតែម្ដង។

គួរបញ្ជាក់ផងដែរថា គម្រោងនេះគឺផ្ដោតសំខាន់លើទីតាំងជនបទ ហើយកាលមួយរយៈមុននេះ ក្រុមហ៊ុន Uber ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀតដែរជាមួយនឹងភ្នាក់ងារអវកាស។ យោងតាមក្រុមហ៊ុនទាំងពីរ គម្រោងតាក់ស៊ីនហោះលើអាកាសនេះ នឹងចាប់ផ្ដើមក្នុងឆ្នាំ2020 ស្របពេលជាមួយនឹងគម្រោង UAM របស់អង្គការ Nasa។

Fu

ប្រភព៖ metro