AC Milan នឹងដាក់លក់អ្នកចាំទីវ័យក្មេង Gianluigi Donnarumma នៅក្នុងតម្លៃ 70លានអឺរ៉ូ ប្រសិនបើមានក្លឹបធំៗណាចង់បានរូបគេ

127

ក្លឹបយក្សអ៊ីតាលី AC Milan នឹងដាក់លក់អ្នកចាំទីវ័យក្មេង Gianluigi Donnarumma នៅក្នុងតម្លៃផ្ទេរ 70លានអឺរ៉ូ ប្រសិនបើមានក្លឹបណាមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាទិញអ្នកចាំទីរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខបើកទ្វារ។

អ្នកចាំទីវ័យក្មេងសញ្ជាតិអ៊ីតាលីរូបនេះកំពុងទាក់ទញចំណាប់អារម្មណ៍ពីក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបខ្លាំងមែនទែន ហើយកំពុងត្រូវបានគេចាត់ទុកជាអ្នកចាំទីវ័យក្មេងដែលល្អជាងគេនៅក្នុងពិភពលោក។ ប្រសិនបើមានក្លឹបណាហ៊ានទិញអ្នកចាំទីវ័យ 19 ឆ្នាំរូបនេះក្នុងតម្លៃ 70លានអឺរ៉ូ នៅក្នុងពេលបញ្ចប់រដូវកាលនេះ អ្នកចាំទី Donnarumma នឹងក្លាយជាអ្នកចាំទីវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងពិភពលោក។

ក្លឹប AC Milan បានបង្ហាញអំពីគោលជំហររបស់ពួកគេថានឹងលក់អ្នកចាំទីរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីអ្នកចាំទីរូបនេះបង្ហាញទំរង់លេងពេញមួយរដូវកាលអោយក្លឹប AC Milan ដោយរបូតគ្រាប់បាល់ 40 គ្រាប់។

បុត្រ

ប្រភព៖ Goal