ល្បីថា Galaxy S10 គឺជាកំពូលស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន Samsung ដែលមានល្បឿនអ៊ីនថឺណេត 5G

ក្នុងពេលបច្ចុប្បន្ននេះ យើងទទួលបានការបែកធ្លាយ និងពត៌មានជាច្រើនទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 9 ហើយសម្រាប់ Galaxy S10 វិញក៏មិនខុសគ្នាដែរ។ ទោះជាយ៉ាងណា ពាក្យចចាមអារាមជាច្រើនបានលើកឡើងថា កំពូលស្មាតហ្វូន Galaxy S10 នឹងត្រូវបានបង្ហាញលឿនជាងរាល់ឆ្នាំ ចំណែកឯម៉ូដែលថ្មីមួយទៀតគឺ Galaxy X ក៏ត្រូវបានគេជឿថា នឹងបង្ហាញខ្លួនក្នុងឆ្នាំនេះដែរ។

ចំពោះព្រឹត្តិការណ៍ CES 2019 ដែលនឹងត្រូវបានធ្វើឡើងនាខែមករា ឆ្នាំក្រោយ អាចជាកាលបរិច្ឆេតនៃការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន Galaxy S10 រីឯ Galaxy X វិញនឹងត្រូវបានបង្ហាញមួយខែបន្ទាប់ ពោលគឺក្នុងព្រឹត្តិការណ៍ MWC តែម្ដង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កំពូលស្មាតហ្វូនត្រកូល S ជំនាន់ថ្មី ត្រូវបានគេជឿថា ជាស្មាតហ្វូនដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Samsung ដែលមានភ្ជាប់មកជាមួយនឹងល្បឿនអ៊ីនថឺណេត 5G។

យោងតាមគេហទំព័រ Business Korea បានលើកឡើងថា 5G នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំនេះតែម្ដង។ មិនតែប៉ុណ្ណោះ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Qualcomm លោក Durga Prasad Malladi បានមានប្រសាសន៍ថា ស្មាតហ្វូន 5G នឹងត្រូវបានបង្ហាញក្នុងឆ្នាំនេះ ប៉ុន្ដែមិនទាន់ច្បាស់នៅឡើយទេថាជាម៉ូដែលណា។

គួរបញ្ជាក់ផងដែរថា Qualcomm គឺជាក្រុមហ៊ុនដៃគូដ៏ស្និតស្នាលរបស់ក្រុមហ៊ុន Samsung ដូចនេះ ជំនាន់ក្រោយនៃកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុននេះ អាចនឹងត្រូវបានបំពាក់ដោយបន្ទះឈីប 5G របស់ក្រុមហ៊ុន Qualcomm តែម្ដង ហើយម៉ូដែលនោះគឺអាចជា Galaxy S10 នេះឯង។

Fu

ប្រភព៖ bgr