សក់ពណ៌ត្នោតជាពណ៌ដែលស៊ីគ្រប់សម្បុរនៃស្បែក ដែលនារីគួរតែសាកល្បង

ការផ្លាស់ប្ដូរពណ៌សក់កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់យុវវ័យ ប៉ុន្ដែពួកគេមិនដឹងទេថាការដាក់ពណ៌សក់គឺត្រូវមើលទៅតាមពណ៌សម្បុររបស់អ្នកផងដែរ។ ប៉ុន្ដែសក់ពណ៌ត្នោត ជាពណ៌មួយដែលសាកសមគ្រប់ពណ៌សម្បុរទាំងអស់គ្រាន់តែ វាមានភាពទាក់ទាញខុសគ្នាប៉ុណ្ណោះ៖

១. នារីដែលមានសម្បុរស៖ អ្នកគួរតែដាក់សក់ពណ៌ត្នោតស្រគាំ ព្រោះវាជួយឲ្យឃើញមុខរបស់អ្នកមានពន្លឺ និងជួយមិនឲ្យឃើញស្បែករបស់អ្នកសស្លេកខ្លាំងពេក។

២. នារីមានស្បែកស៖ អ្នកអាចលេងពណ៌សក់ជាមួយនឹងត្នោតរាងស្រគាំ លើសពីនេះអ្នកអាចបន្ថែមហាយលាយជាមួយនឹងពណ៌ស្វាយ ក៏ដូចជាពណ៌ផ្កាឈូកជាដើម ដើម្បីកាន់តែទទួលបានភាពទាក់ទាញ។

៣. នារីមានសប្បុរទឹកឃ្មុំ៖ ការដែលអ្នកដាក់សក់ពណ៌ត្នោតគឺមានភាពស៊ីជាមួយនឹងសម្បុរសរបស់អ្នកបំផុត ដែលធ្វើឲ្យអ្នកមានភាពលេចធ្លោ និងមានភាពទាក់ទាញជាខ្លាំង។

៤. អ្នកមានសម្បុរទង់ដែង៖ បើសិនជាពួកគេលេងពណ៌សក់ជាមួយនឹងពណ៌ត្នោតនោះគឺមានភាពSexy បំផុត៕

អត្ថបទ៖ Sai

ប្រភព៖mthai