ខ្សែបម្រើ Dimitri Payet ដើរចេញពីទីលានទាំងទឹកភ្នែក បន្ទាប់ពីរងរបួសភ្លៅនៅក្នុងការប្រកួតពានរង្វាន់ Europa League វគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ

ខ្សែបម្រើ Dimitri Payet អាចប្រឈមមុខនឹងអវត្តមានការប្រកួតពានរង្វាន់ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សី បន្ទាប់ពីខ្សែបម្រើរូបនេះរងរបួសនៅក្នុងការប្រកួតពានរង្វាន់ Europa League វគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីម្សិលមិញនេះ។

នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League រវាងក្លឹប Marseille និងក្លឹប Atletico Madrid កាលពីម្សិលមិញ ប្រធានក្រុម Marsielle កីឡាករ Dimitri Payet បង្ហាញខ្លួនអោយក្លឹប Marseille បានតែរយៈពេល 36 នាទីតែប៉ុណ្ណោះ ត្រូវបានគ្រូបង្វឹកប្ដូរចេញពីទីលានភ្លាមៗ ក្រោយពេលខ្សែបម្រើសញ្ជាតិបារាំងរូបនេះមានបញ្ហារបួស។

ខ្សែបម្រើ Payet បានដើរចេញពីទីលានប្រកួតទាំងទឹកភ្នែក ព្រោះរូបគេដឹងថារបួសរបស់គេអាចនឹងធ្វើអោយអវត្តមាននៅក្នុងការប្រកួតពានរង្វាន់ Fifa World Cup 2018 ដែលការប្រកួតនឹងចាប់ផ្ដើមនៅក្នុងខែក្រោយនេះ។ ខ្សែបម្រើ Dimitri Payet បានរងរបួសភ្លៅនៅក្នុងការប្រកួតពានរង្វាន់ Europa League វគ្គផ្ដាច់ព្រ័ត្រ ហើយរបួសភ្លៅរបស់ Payet ធ្វើអោយកីឡាកររូបនេះទទួលរងការឈឺចាប់ដល់ទៅជិតមួយម៉ោង។ នៅក្នុងពេលនេះ ខ្សែបម្រើ Payet មានរយៈពេលខ្លីតែប៉ុណ្ណោះក្នុងការព្យាយាមរបួសដើម្បីត្រៀមប្រកួត World Cup ប្រសិនបើអាការៈរបួសភ្លៅរបស់គេមិនធូរស្រាលទេ នោះ Payet នឹងអវត្តមានការប្រកួតពានរង្វាន់ Fifa World Cup 2018 នេះ។

បុត្រ

ប្រភព៖ Goal