Chelsea ចង់បាន Martial ដើម្បីយកមកជួយក្រុមនៅក្នុងរដូវកាលក្រោយ

ក្លឹបតោខៀវ Chelsea ដាក់ឈ្មោះខ្សែបម្រើប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United ទៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លឹបដែលត្រៀមទិញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលការចុះហត្ថលេខានាំយកកីឡាករដែលមានសមត្ថភាពខ្ពស់និងមានសក្ដានុពលមកកាន់ក្លឹបនៅក្នុងរដូវកាលក្រោយ ដើម្បីពង្រឹងក្រុមឡើងវិញ ក្រោយពេលក្លឹបតោខៀវ Chelsea បានត្រឹមចំណាត់ថ្នាក់លេខ 5 នៅក្នុងរដូវកាលនេះហើយធ្លាក់ទៅលេងពានរង្វាន់ Europa League នៅក្នុងរដូវកាលក្រោយ។ ក្លឹបតោខៀវ Chelsea បានដាក់គោលដៅសំខាន់មួយទៅលើខ្សែបម្រើប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីក្លឹប Manchester United មានគម្រោងលក់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខ។

នៅក្នុងរដូវកាលនេះខ្សែបម្រើប្រយុទ្ធ Anthony Martial ពុំសូវបានបង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United គ្រប់ការប្រកួតទេ ធ្វើអោយរូបគេធ្លាក់ទំរង់លេងហើយថែមទាំងមិនបានជាប់ឈ្មោះជាកីឡាករដែលត្រូវជួយក្រុមជម្រើសជាតិបារាំងលេងពានរង្វាន់ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សីទៀតផង។ ក្លឹបតោខៀវ Chelsea នឹងដាក់សំណើរសុំទិញខ្សែបម្រើសញ្ជាតិបារាំងរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះបើកទ្វារ។

បុត្រ

ប្រភព៖ Goal