លោក Mikel Arteta អាចនឹងតែងតាំងជាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal ជំនួសដំណែងលោក Arsene Wenger ក្នុងពេលឆាប់ៗនេះ

អតីតកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានយល់ព្រមធ្វើជាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal ជំនួសដំណែងលោក Arsene Wenger ហើយកាលពីពេលថ្មីៗនេះ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Goal បានអោយដឹងថា៖ ក្លឹបកាំភ្លើងធំ Arsenal មិនទាន់បានចុះកុងត្រាជាមួយនឹងលោក Mikel Arteta ប៉ុន្ដែក្លឹបកាំភ្លើងធំ Arsenal អាចនឹងប្រកាសអំពីការមកដល់របស់លោក Arteta ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹបនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

លោក Mikel Arteta ធ្លាប់ធ្វើជាគ្រូបង្វឹកជំនួយការរបស់លោក Pep Guardiola នៅក្នុងក្លឹបមេឃខៀវ Manchester City ហើយបានជួយអោយក្លឹប Manchester City ឈ្នះពានរង្វាន់ Premier League នៅក្នុងរដូវកាលនេះទៀតផង។

លោក Mikel Arteta ត្រូវបានលោក Ivan Gazidis ដែលជានាយកប្រតិ្តបតិ្តរបស់ក្លឹបកាំភ្លើងធំចាត់ទុករូបគេគឺជាតួសំខាន់នៅក្នុងការដឹកនាំក្លឹបកាំភ្លើងនៅក្នុងរដូវកាលក្រោយ ហើយរំពឹងទុកថាលោក Arteta នឹងដឹកនាំក្លឹបឆ្ពោះទៅរកភាពជោគជ័យ។ លោក Mikel Arteta សង្ឃឹមថាប្រសិនបើលោកត្រូវបានគេជ្រើសតាំងជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោកនឹងនាំបុគ្គលិកដែលធ្លាប់ធ្វើការជាមួយលោកមកធ្វើការនៅក្នុងក្លឹបកាំភ្លើងធំ Arsenal។

ទោះបីជាយ៉ាងណាក្ដី ក្លឹបកាំភ្លើងធំ Arsenal មិនទាន់ប្រកាសជាផ្លូវការអំពីគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal នៅឡើយទេ ខណៈដែលលោក Arteta យល់ព្រមធ្វើជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ស្របពេលដែលក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាលើអតីតគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺលោក Luis Enrique។

បុត្រ

ប្រភព៖ Goal