Dembele អាចនឹងសម្រេចចិត្តបញ្ចប់អាជីពនៅក្នុង Barcelona ហើយងាកមករកការចចារជាមួយនឹងក្លឹប PSG

36

យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Ousmane Dembele ត្រៀមខ្លួនសម្រេចចិត្តបោះបង់ឱកាសក្នុងការប្រកបអាជីពជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ហើយងាកមករកការចចារជាមួយនឹងក្លឹបអ្នកមានបារាំង Paris Saint-Germain។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កាលពីដើមរដូវកាលកន្លងទៅបានជួបបញ្ហារបួសដែលធ្វើអោយរូបគេអវត្តមានជាមួយនឹងក្លឹប Barcelona អស់រយៈពេលជាច្រើនខែ ជាពិសេសរបួសសរសៃពួររបស់ Dembele នេះបានធ្វើអោយទម្រង់លេងរបស់ខ្សែបម្រើប្រយុទ្ធវ័យក្មេងរូបនេះធ្លាក់ទំរង់លេង ដែលជាហេតុធ្វើអោយ Dembele បោះបង់ឈ្មោះ 11 នាក់ដំបូងរបស់ក្លឹបក្រោមការដឹកនាំរបស់លោក Valverde។

ខ្សែបម្រើប្រយុទ្ធ Ousmane Dembele ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona ទិញពីក្លឹប Borussia Dortmund មកកាលពីដើមរដូវកាលកន្លងទៅនៅក្នុងតម្លៃផ្ទេរ 105លានអឺរ៉ូ។ ហើយពេលនេះក្លឹប Barcelona សម្រេចដាក់លក់ Dembele នៅក្នុងតម្លៃ 100លានអឺរ៉ូ ប្រសិនបើមានក្លឹបណាចង់បានរូបគេ។ កាលពីពេលថ្មីៗនេះក្លឹបអ្នកមានបារាំង PSG បានបើកកិច្ចពិភាក្សាចចារជាមួយនឹង Dembele ដើម្បីនាំយកខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រលប់ទៅកាន់ប្រទេសបារាំង។

បុត្រ

ប្រភព៖ Goal