គ្រូពេទ​្យជនជាតិចិនល្បីពេញបណ្តាញសង្គម ដោយសារតែបានជួយអ្នកជម្ងឺវ័យចំណាស់ម្នាក់ក្នុងស្ថានភាពបែបនេះ

ប្រទេសចិន ៖ ជាគ្រូពេទ្យគឺមានការរវល់ខ្លាំងណាស់រហូតដល់ពេលខ្លះមិនមានពេលសម្រាកគ្រប់គ្រាន់ផង បែបនេះទើបគ្រូពេទ្យមិនចូលចិត្តការរំខានពេលគេសម្រាកពីការងារម្តងៗ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ គ្រូពេទ្យម្នាក់ស្ម័គ្រចិត្ត​ជួយស្រ្តីវ័យចំណាស់ដែលរើឡើងនូវជម្ងឺបេះដូងខណៈពេលកំពុងជិះយន្តហោះ។ តាមរយៈសារព័ត៌មានបានអោយដឹងថា វេជ្ជបណ្ឌិត​ជនជាិតចិននោះបានធ្វើដំណើរក្រេបទឹកឃ្មុំបន្ទាប់ពីទើបតែបានរៀបការហើយ។ ហេតុការណ៍ដ៏រំជើមរំជួលនេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅលើជើងហោះហើរ Lufthansa airline ដែលធ្វើដំណើរពី Frankfurt am Main ទៅកាន់ ទីក្រុង Nanjing ប្រទេសចិន។

ជើងហោះហើរមួយនេះត្រូធ្វើដំណើរជាង១០ម៉ោងទើបដល់គោលដៅ តែយន្តហោះទើបតែដំណើរការហោះហើរបាន​២ម៉ោងស្រាប់តែលោកយាយវ័យ៧០ឆ្នាំម្នាក់ បានបញ្ចេញអាការៈគាំងបេះដូងភ្លាមៗតែម្តង។ ដោយសារតែមិនមានគ្រូពេទ្យប្រចាំក្នុងយន្តហោះនោះ ហើយអាការៈរបស់លោកយាយក៏ធ្ងន់ធ្ងរបែបនេះទើបគ្មាននរណាម្នាក់ហ៊ានចូលទៅជួយគាត់។ តែបានប្តីប្រពន្ធគ្រូពេទ្យមួយគូដែលទើបតែត្រលប់មកពីក្រេបទឹកឃ្មុំដែលជិះនៅលើរន្តហោះនោះដែរ ស្មោះចិត្តចូលជួយ។ ពួកគេបានសួរប្រវត្តិជម្ងឺ និងអាការៈលោកយាយពីក្រុមគ្រួសាររបស់គាត់ ហើយពួកគេព្យាយាមជួយតាមតែអាចធ្វើទៅបានព្រោះក្នុងយន្តហោះមិនមានឧបករណ៍គ្រប់គ្រាន់។ គ្រូពេទ្យនេះទទួលបានការសរសើរយ៉ាងច្រើន បន្ទាប់ពីគេព្យាយាមជួយអ្នកជម្ងឺអស់ពីចិត្ត សូម្បីតែស្ថិតនៅក្នុងវិស្សមកាលក្រេបទឹកឃ្មុំក៏ដោយ៕



ប្រភព ៖ sanook