ក្រុម Daun Penh FC ត្រលប់ទៅផ្ទះវិញដោយអស់ឱកាសឡើងទៅវគ្គបន្ទាប់ ក្រោយពេលក្រុម ឱម៉ាល់ FC លត់ដល់ទៅ 10-1 នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3

ឱមាល់ FC បន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុម Daun Penh FC វិញអស់ឱកាសក្នុងការបន្ដដំណើរទៅកាន់វគ្គបន្ទាប់ ក្រោយពេលក្រុម ឱម៉ាល់ FC លត់ក្រុម Daun Penh FC ដោយលទ្ធផល 10-1 នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។

នៅក្នុងការប្រកួតរវាងក្រុមជើងខ្លាំងទាំងពីរកាលពីម្សិលមិញនេះគឺពិតជាល្អមើលមែនទែន ហើយថែមទាំងមានការសុតបញ្ចូលទីច្រើនក៏ដោយ។ ក្រុម ឱម៉ាល់ FC នៅតែរក្សាឈ្មោះជាក្រុមខ្លាំងដដែល បន្ទាប់ពីលត់ក្រុម Daun Penh FC ដែលជើងខ្លាំងដូចគ្នាជាច្រើនគ្រាប់ធ្វើអោយក្រុម Daun Penh FC ងើបមុខធ្វើការវាយបកយកឈ្នះវិញមិនរួច។ ថ្វីត្បិតតែក្រុម Daun Penh FC របូតគ្រាប់បាល់ច្រើនក៏ដោយ ប៉ុន្ដែក្រុមមួយនេះនៅតែរក្សាទំរង់លេងល្អវាយបកមកលើក្រុម ឱម៉ាល់ FC ជាច្រើនលើកច្រើនសារ ប៉ុន្ដែគ្មានសំណាងរកគ្រាប់បាល់បាន។

ការប្រកួតរបស់គូរទាំងពីរពិតជាជក់ចិត្តមែនទែន ទោះបីជាលេងនៅក្រោមដំណក់ទឹកភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុមទាំងពីរស៊ូលេងដល់ទីបញ្ចប់ ជាពិសេសមានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រដែលខ្លះឈរនិងអង្គុយមើលទៀត ធ្វើអោយក្រុមទាំងពីរមានកម្លាំងចិត្តលេង។ បញ្ចប់ការប្រកួតក្រុម ឱម៉ាល់ FC យកឈ្នះក្រុម Daun Penh FC ដោយលទ្ធផល 10-1។

បុត្រ