Messi សរសើរ Griezmann ថាជាខ្សែប្រយុទ្ធល្អបំផុតនៅក្នុងលោកនាពេលបច្ចុប្បន្ននេះ

ខ្សែប្រយុទ្ធ Lionel Messi បានសរសើរខ្សែប្រយុទ្ធ Antoine Griezmann ជាកីឡាករល្អក្នុងចំណោមខ្សែប្រយុទ្ធល្អក្នុងលោក ខណៈដែលក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។

ខ្សែប្រយុទ្ធ Antonie Griezmann កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹង Barcelona ហើយអាចនឹងផ្ទេរមកកាន់ទឹកដី Camp Nou នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូរក្ដៅខាងមុខនេះបើកទ្វារ។

ខ្សែប្រយុទ្ធ Lionel Messi បាននិយាយសរសើរអំពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះថាជាកីឡាករល្អបំផុតរបស់ពិភពលោក ហើយរូបលោកនឹងសប្បាយចិត្តប្រសិនបើបាន Griezmann មកកាន់ទឹកដី Camp Nou នៅក្នុងរដូវកាលក្រោយ។

Messi បាននិយាយប្រាប់អ្នកសារពត៌មាន RAC1 ថា៖ វាច្បាស់ណាស់ថារូបលោកចូលចិត្តគាត់។ Griezmann គាត់ជាកីឡាករម្នាក់ដែលល្អបំផុតនាពេលឥឡូវនេះ។

បុត្រ

ប្រភព៖ Goal