ថៃ៖ ក្រុមហ៊ុនតាក់ស៊ីថ្មីមួយរបស់ថៃគឺក្រុមហ៊ុន All Thai Taxi co Ltd. ដែលប្រើប្រាស់សុទ្ធតែរថយ​ន្ត Mercedez benz ស៊េរីទំនើប និងដាក់ឲ្យដំណើរការនៅក្នុងមិថុនាខាងមុខនេះហើយ។ បើយោងតាមលោក KruaWang wongrakmit នាយកក្រុមហ៊ុនថ្មីនេះ បានឲ្យដឹងថាសម្រេច ការដាក់ឲ្យប្រើប្រាស់រថយន្តសេរីទំនើប Mercedes-Benz C350 ព្រោះតែរថយន្តប្រភេទនេះងាយស្រួលក្នុងការចុះបញ្ជី ហើយហេតុផលមួយទៀតគឺដើម្បីបង្កើនគុណភាពតាក់ស៊ីឲ្យឡើងខ្ពស់តាមគោលការណ៍របស់រដ្ឋាភិបាល។

កន្លងមកក្រុមហ៊ុនតាក់ស៊ី ដែលគេនិយមប្រើប្រាស់ក្នុងប្រទេសថៃមានដូចជាក្រុមហ៊ុន TAXI VIP និង  TAXI OK តែបើធ្វើការប្រៀបធៀបគុណភាពរបស់ក្រុមហ៊ុន ទាំងពីរនេះ ជាមួយនឹងក្រុមហ៊ុន All Thai Taxi co Ltd. គេអាចមើលឃើញថា ក្រុមហ៊ុន All Thai Taxi co Ltd. ហាក់មានគុណភាពខ្ពស់ជាបន្តិច។ សូមបញ្ជាក់ថា ក្រុមហ៊ុន All Thai Taxi co Ltd. បានប្រើប្រាស់ដើមទុនអស់ ៣០០ លានបាត (៩,៤ លានដុល្លារ) និងមានរថយន្តចំនួន ១០០ គ្រឿង ដាក់ឲ្យដំណើរការជាប្រចាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ ASEAN Infrastructure Post