រន្ធត់ណាស់! រថយន្តចុះចំណោចជាន់ហ្វ្រាំងមិនស៊ីធ្លាក់ចូលជ្រោះ ស្លាប់២នាក់ របួសម្នាក់

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តចុះចំណោទដាច់ហ្វ្រាំងធ្លាក់ចូលជ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅ​ត្រង់ចំណុច​ផ្លូវ​កោង​ឡើងទៅ​កាន់​រមណី​ដ្ឋា​ន​គីរីរម្យ​ស្ថិតក្នុង​ភូមិ​ថ្មី​ ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេល​កើតហេតុ​ពួកគាត់​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ ​ភ្នំពេញ 3D-1019 ​អ្នកបើកបរម្នាក់ ​និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​ធ្វើដំណើពី​លិចទៅ​កើត លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ចុះ​ចំណោទភ្នំ​ ដែលជា​ផ្លូវ​កោង​ក៍ជាន់​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ធ្លាក់​ជ្រោះ ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​នឹង​ម្នាក់ទៀត​រង របួសធ្ងន់។

ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹកយក​ទៅ​មន្ទីរពេទ្យ​សព​បាន​យកទៅ​ដំកល់​នៅ​វត្ត​ក្បែរ​កន្លែងកើតហេតុ​រង់​ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ។ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​ហៅ​រថយន្ត​មក​ស្ទូច​យកទៅដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕