កុំប្រើឱសថបំប៉នផ្លូវភេទ និងក្រែមលាបនេះឲ្យសោះ ប្រយ័ត្នមិនបំប៉ន បែរនាំអំពុលទុក្ខលើសដើម

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ជំរាបដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់គ្នា កុំប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ MACA EXTRACT ផលិតនៅប្រទេសកាណាដា និងក្រែមលាបឈ្មោះ PROLONGER ផលិតនៅសហរដ្ឋអាមេរិក ដោយសារតែផលិតផលទាំងនេះពុំបានត្រួតពិនិត្យត្រឹមត្រូវ គ្មានចុះបញ្ចីការ គ្មានក្រុមហ៊ុនស្របច្បាប់នាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។

ប្រសិនបើបងប្អូនប្រទះឃើញមានការប្រើប្រាស់ លក់ ឬចែកចាយ ផលិតផលឱសថបំប៉នផ្លូវភេទខាងលើសូមផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២៕

អត្ថបទ៖ សេម