កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រុមហ៊ុន BMW ទើបតែសម្រេចដាក់បង្ហាញរថយន្ដ SUV ជំនាន់ថ្មីម៉ូដែល X5 ដែលនេះគឺជាជំនាន់ទី4 នៃកំពូលរថយន្ដរបស់ក្រុមហ៊ុន គិតតាំងពីឆ្នាំ1999 មក។ ដោយឡែក X5 ក៏ជាមូលហេតុជោគជ័យធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្ដ Bavarian ជាមួយនឹងផលិតផល 2.2លានគ្រឿងត្រូវបានលក់ចេញលើទីផ្សារទូទាំងពិភពលោក។

សម្រាប់ រថយន្ដទំនើប X5 ជំនាន់ថ្មីនេះ បានឈានដល់ចំណុចកំពូលហើយ ពោលគឺអាចប្រគួតប្រជែងជាមួយនឹងរថយន្ដប្រណិត SUV របស់ក្រុមហ៊ុនដទៃទៀតបានដូចជា Mercedes-Benz GLE និង Lexus RX ជាដើម។ រចនាបទរបស់ X5 គឺបែប Classic ជាមួយនឹងនិមិត្តសញ្ញាផលិតផលដាក់ជាប់នៅសំណាញ់ខាងមុខ។ ស្របពេលជាមួយគ្នានេះ អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន BMW Group Adrian van Hooydonk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “BMW X5 គឺតំណាងឲ្យការកកើតនៃត្រកូល BMW X ហើយសម្រាប់ជំនាន់ទី4 នេះគឺជាសារមួយសម្រាប់ជូនដល់អ្នកប្រើប្រាស់ឲ្យស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់ម៉ូដែលថ្មី។”

គួរបញ្ជាក់ផងដែរថា រថយន្ដទំនើប BMW X5 ជំនាន់ទី4 នឹងមានជម្រើសម៉ាស៊ីន 2ផ្សេងគ្នា។ មួយគឺ xDrive40i មានកម្លាំងសេះ 335hp 3.0 liter ស៊ីឡាំង6 និងមួយទៀតគឺ xDrive50i មានកម្លាំងសេះ 456hp 4.4 liter twin-turbocharged V8។ ម៉ូដែលទាំងពីរមានភ្ជាប់មកជាមួយនឹងប្រព័ន្ធឆ្លាតវ័យ xDrive all-wheel-drive ដូចគ្នា។

យោងតាមក្រុមហ៊ុន BMW ស៊ីឡាំង6 របស់ម៉ូដែល xDrive40i អាចបន្ថែមល្បឿនបានដល់ 60mph (96km/h) ត្រឹមរយៈពេល 5.3វិនាទីប៉ុណ្ណោះ ឯល្បឿនកំពូលគឺ 150mph (241km/h)។ ចំពោះម៉ូដែល xDrive50i V8 វិញ គឺមានសន្ទុះពី 0-60mph (96km/h) ត្រឹមរយៈពេល 4.6វិនាទីប៉ុណ្ណោះ ឯល្បឿនកំពូលវិញគឺ 155mhp (250km/h)។

Fu

ប្រភព៖ businessinsider