យោងតាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យព្រះកេតុមាលា ចុះផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យព្រះកេតុមាលា រួមសហប្រតិបត្តិការជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសមកពីសកលវិទ្យាល័យកងទ័ពជើងទឹកនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើការត្រួតពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដែលមាន២២ឯកទេសដូចជា៖

+ ផ្នែកបេះដូង និងសរសៃឈាម
+ ផ្នែកសួត
+ ផ្នែប្រព័ន្ធរំលាយអាហារ
+ ផ្នែកវះកាត់ទូទៅ
+ ផ្នែកវះកាត់ទ្រូង
+ ផ្នែកវះកាត់បេះដូង
+ ផ្នែកវះកាត់ឆ្អឹង
+ ផ្នែកឆ្អឺងខ្នង
+ ផ្នែកប្រព័ន្ធប្រសាទ
+ ផ្នែកតំរងនោម
+ ផ្នែកភ្នែក ត្រចៀក ច្រមុះ និងបំពង់ក
+ ផ្នែកមាត់ធ្មេញ
+ ផ្នែករោគស្ត្រី
+ ផ្នែករលាក
+ ផ្នែករោគកុមារ
+ ផ្នែកសើរស្បែក
+ ផ្នែកពេទ្យចិនបុរាណ
+ ផ្នែកថ្នាំសណ្តំ
+ ផ្នែកសង្គ្រោះបន្ទាន់
+ ផ្នែកជំងឺឆ្លង
+ ផ្នែកអេកូសាស្ត្រ
+ ផ្នែករូបភាពវេជ្ជសាស្ត្រ

រយៈពេល០៤ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ទីតាំង និងពេលវេលា៖

អគារបេះដូង និងសរសៃឈាម (សាលប្រជុំជាន់ទី៤) នៃមន្ទីរពេទ្យព្រះកេតុមាលា៖
+ ថ្ងៃទី១៦ ខែមិថុនា ព្រឹក និងរសៀល
+ ថ្ងៃទី១៨ ខែមិថុនា រសៀល
+ ថ្ងៃទី១៩ ខែមិថុនា ព្រឹក

វិទ្យាល័យវត្តចាស់ (ភូមព្រែកដំបង ខេត្តកណ្តាល)
+ ថ្ងៃទី១៧ ខែមិថុនា ព្រឹក និងរសៀល

កងពលតូចលេខ៧០
+ ថ្ងៃទី១៨ ខែមិថុនា ព្រឹក

អត្ថបទ៖ សេម