ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីសាធារណការ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ដើម្បីលើកកំពស់សោភ័ណភាព និងដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើងអោយបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការឺឡាថ្មីនៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ។ គម្រោងនេះ ក៏នឹងរៀបចំតម្រាយផ្លូវសម្រាប់ជនពិការផងដែរ។ គម្រោងរៀបចំការឺឡាថ្មីនេះ នឹងចាប់ផ្តើមអនុវត្តន៍ឆាប់ៗនេះ៕

អត្ថបទ៖ សេម