កំណាត់ផ្លូវជាតិលេខ០៦ ពីថ្នល់កែងខេត្តកំពង់ចាម ដល់ អង្គ្រងខេត្តសៀមរាបនឹងត្រូវសម្ពោធដាក់ឲ្យដំណើរការហើយនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ ក្រោម​អធិបតីភាព​របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៦នេះមានប្រវែង ២៤៨,៥៣ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣ ដោយការសាងសង់ចែកជា២កំណាត់ ដោយកំណាត់ទី១ចាប់ពីថ្នល់កែងដល់ស្គន់ ខេត្តកំពង់ចាម មានប្រវែង ២៨,៧២​គីឡូម៉ែត្រ និងកំណាត់ទី២ ចាប់ពីស្គន់ដល់អង្គ្រង មានប្រវែង ២១៩,៨គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៦នេះជាហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន ដោយ​ចំណាយ​ថវិកា​ក្នុងការសាងសង់ប្រមាណជាង ២៥៥លាន​ដុល្លារអាមេរិក៕

អត្ថបទ៖ សេម