របៀបធ្វើឲ្យ iPhone និង iPad ទាញយក iOS ថ្មីដោយស្វ័យប្រវត្តិ

ដើម្បីជាការល្អរាល់ iPhone, iPad និង iPad Touch ទាំងអស់គួរតែទទួលបានប្រព័ន្ធដំណើរការជំនាន់ចុងក្រោយគេបង្អស់ ហើយដើម្បីការពារកុំឲ្យខកខានការអភិវឌ្ឍ នោះអ្នកប្រើប្រាស់ទាំងអស់គួរបើកមុខងារ Automatic Updates សម្រាប់ជួយទាញយក iOS ថ្មីដោយស្វ័យប្រវត្តិបើទោះយើងមិនបានបញ្ជាក៏ដោយ។

សម្រាប់ iOS 12 ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការបើកមុខងារ Automatic Updates ដើម្បីទទួលបានការអភវឌ្ឍថ្មីៗចុងក្រោយបង្អស់នៃប្រព័ន្ធដំណើរការ។ គួរបញ្ជាក់ផងដែរថា មុខងារនេះពុំត្រូវបានបើកស្រាប់ឡើយ ពោលគឺយើងត្រូវបើកវាជាមុនសិន ទើបដំណើរការ។ ដើម្បីធ្វើវាសូមចូលទៅកាន់៖

1/ បើកកម្មវិធី Setting នៅលើ iPhone រឺ iPad ដែលកំពុងដំណើរការលើ iOS 12 រឺលើនេះ

2/ ចុចលើពាក្យថា General

3/ ចុចលើពាក្យថា Software Update

4/ ចុចលើពាក្យថា Automatic Updates

5/ បើក On លើមុខងារ Automatic Updates។

នៅពេលមុខងារនេះត្រូវបានបើក អ្នកនឹងទទួលបានសារបញ្ជាក់មួយ ដែលបង្ហាញប្រាប់ថា iPhone រឺ iPad នេះគឺទទួលបានការអភិវឌ្ឍ iOS ថ្មីដោយស្វ័យប្រវត្តិ។

Fu

ប្រភព៖ idownloadblog