បន្ទាប់ពីទទួលបានការរិះគន់ច្រើន និងសម្ដែងការមិនពេញចិត្តពីសំណាកអតិថិជន ឥឡូវនេះក្រុមហ៊ុន Samsung បានសម្រេចផ្លាស់ប្ដូរទីតាំងនៃការបំពាក់បន្ទះស្កេនស្នាមក្រយ៉ៅដៃលើកំពូលស្មាតហ្វូនត្រកូល Note របស់ខ្លួនហើយ។ ទាក់ទងទៅនឹងបន្ទះស្កេនស្នាមក្រយ៉ោដៃនេះ ដំបូងឡើយត្រូវបានបំពាក់នៅចំហៀងក្បែរកាមេរ៉ា ប៉ុន្ដែសម្រាប់ពេលជំនាន់ថ្មី វានឹងត្រូវបានផ្លាស់ប្ដូរមកកណ្ដាលវិញ។

ការលើកឡើងនេះ គឺពឹងផ្អែកទៅលើរូបភាពបែកធ្លាយនៃស្រោមទូរស័ព្ទរបស់កំពូលស្មាតហ្វូន Galaxy Note 9 ដែលទទួលបានកាលពីសប្ដាហ៍មុននេះ។ ដោយឡែក សម្រាប់កាមេរ៉ាត្រូវបានដាក់ផ្ដេកដដែល ឯបន្ទះស្កេនស្នាមក្រយ៉ៅដៃគឺនៅក្រោមនឹងតែម្ដង ពោលគឺស្រដៀងគ្នាទៅនឹង Galaxy S9+ ដែរ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាបែកធ្លាយប៉ុណ្ណោះ ហើយយើងមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីក្រុមហ៊ុនឡើយ។ ចំពោះថាមពលថ្មរបស់ Galaxy Note 9 វិញ អាចនឹងមានទំហំរហូតដល់ទៅ 4,000mAh ឯណោះ។

Fu

ប្រភព៖ phonearena