មកដឹងលក្ខណៈពិសេសរថយន្តបាញ់មិនធ្លុះរបស់គីម ជុងអ៊ុន ដែលមានតម្លៃរហូតដល់ទៅជាង 1លានដុល្លារ

ក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិចលោក Donald Trump និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានបញ្ចប់ហើយកាលពីថ្ងៃអង្គារ កន្លងទៅ។ ស្របពេលជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរចូលទៅក្នុងរថយន្ដ Mercedes-Benz S600 Pullman Guard របស់ខ្លួនដែលគេជឿថា ជាប្រភេទរថយន្ដការពារគ្រាប់កាំភ្លើង។ ទាក់ទងទៅនឹងរថយន្ដនេះ ត្រូវបានបង្កើតឡើងក្នុងចន្លោះឆ្នាំ2008 ដល់ 2013 ជាមួយនឹងគ្រឿងស្បែកពណ៌ស។

រូបភាពដំបូងបង្អស់នៃរថយន្ដលីម៉ូស៊ីមរបស់ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបានថតកាលពីឆ្នាំ2014 ហើយសម្រាប់តម្លៃរបស់រថយន្ដនេះប្រមាណជាង 1លានដុល្លារឯណោះ។ ស្របពេលជាមួយគ្នានេះ ចំពោះរថយន្ដរបស់លោក គីម ជុងអ៊ុន ពុំទទួលបានការអភិវឌ្ឍខ្លាំងឡើយពីម៉ូដែលចាស់។

គួរបញ្ជាក់ផងដែរថា W221 S600 Pullman Guards ត្រូវបានបំពាក់ដោយកម្លាំងសេះ 517hp 5.5-liter bi-turbo V12 ជាមួយនឹងផ្នែកខាងក្នុងស្បែកដ៏ប្រណិត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រថយន្ដនេះគឺជាប្រភេទលីម៉ូស៊ីមដែលមានប្រវែងរហូតដល់ទៅ 21ហ្វីតឯណោះ។

ដោយឡែក Pullman Guards នេះគឺជាជំនាន់ថ្មីនៃរថយន្ដបានមិនធ្លុះ Mercedes Maybach S600 Guard ដែលមានតម្លៃរហូតដល់ទៅ $513,000 ឯណោះ។ ក្រោយមក រថយន្ដនេះត្រូវបានអភិវឌ្ឍន៍ទៅជាប្រភេទលីម៉ូស៊ីមវិញ ជាមួយនឹងប្រវែងដល់ 21ហ្វីត និងមានទម្ងន់រដូតដល់ទៅ 5.5តោន រឺ 11,000ផោន។

ទាក់ទងទៅនឹងកម្លាំងរបស់រថយន្ដនេះ គឺពិតជាអស្ចារ្យមែនទែន ដោយវាមានបំពាក់ដោយកម្លាំងសេះ 530hp 6.0-liter twin-turbocharged V12។ ចំពោះប្រព័ន្ធការពារគ្រាប់ Pullman Guards មានភ្ជាប់មកជាមួយនឹងដែលថែបនៅខាងពាសពេញតួខ្លួន និងកន្លែងសំខាន់ៗ។ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀត គឺរថយន្ដនេះក៏មានប្រព័ន្ធការពារជើងក្រោមសម្រាប់ការពារការបំផ្ទុះគ្រាប់បែកផងដែរ។

សម្រាប់កញ្ចក់រថយន្ដ គឺមានកម្រាស់ក្រាស់ និងផលិតឡើងពីសារធាតុប៉ូលីកាបូណានៅផ្នែកខាងក្នុងដើម្បីការពារការបែកបាក់។ យោងតាមក្រុមហ៊ុន Mercedes រថយន្ដ Pullman Guards ទទួលបានការបញ្ជាក់ទាក់ទងទៅនឹងកម្រឹតធន់រហូតដល់ទៅថ្នាក់ VR9 ដោយស្ដង់ដារ ERV 2010។

ចំពោះផ្នែកខាងក្នុងរបស់ Pullman Guards គឺប្រណិតខ្លាំងមែនទែន ហើយលក្ខណៈពិសេសនៃរថយន្ដនេះ គឺរចនាបទប្លែកៗគ្នាទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើតែម្ដង ពោលគឺមិនដូចគ្នាទេ។ សម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយវិញ គឺអាចរីករាយជាមួយនឹងរចនាបទដូចគ្នាទៅនឹងយន្តហោះឯកជន និងកៅអីកាពីតែនផងដែរ។ Pullman Guards ក៏មានភ្ជាប់មកជាមួយនឹងកៅអីបន្ថែមសម្រាប់ការប្រជុំទៀតផង។ យោងតាមក្រុមហ៊ុន Mercedes រថយន្ដ S600 Pullman Guard ត្រូវបានដាក់លក់លើទីផ្សារក្នុងតម្លៃរហូតដល់ទៅ 1.57លានដុល្លារឯណោះសម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់។

Fu

ប្រភព៖ businessinsider