ប្រទេសឥណ្ឌា ៖ ការរៀបអាពាហ៍ពិពាហ៍ជារឿងសំខាន់សំរាប់ជីវិតមនុស្ស តែមានអ្នកខ្លះបែរជាយកវាមកធ្វើជារឿងបោកប្រាស់យកប្រាក់ពីភាគីម្ខាងទៀតទៅវិញ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយដែលបុរសរូបសង្ហាម្នាក់ត្រូវបានប៉ូលិសចាប់ ក្រោយពីដឹងថាគេជាមនុស្សស្រីក្លែងធ្វើជាប្រុសដើម្បីរៀបការបោកប្រាស់យកប្រាក់ពីភាគីខាងស្រី។ ស្រ្តីដែលក្លែងខ្លួនជាមនុស្សប្រុសរូបនេះមានឈ្មោះថា Zen វ័យ២៦ឆ្នាំ ​នាងបានបន្លំខ្លួនរៀបការបែបនេះចំនួន២ដងរួចមកហើយ។

តាមរយៈសម្តីរបស់អតីតប្រពន្ធរបស់ស្រ្តីក្លែងខ្លួនម្នាក់នេះ បានអោយដឹងថានាងបានខ្ចីប្រាក់គេ ៨៥០,០០០រ៉ូពី ចំនាយនិងផ្តល់អោយអនាគតស្វាមីសំរាប់អាពាហ៍ពិពាហ៍របស់នាងនិងស្រ្តីក្លែងខ្លួនម្នាក់នេះ។ ប៉ូលិសទទួលបានពាក្យបណ្តឹងពីអតីតប្រពន្ធម្នាក់របស់គេ ហើយបានធ្វើការស្រាវជ្រាវរហូតបានរកឃើញគេដែលកំពុងធ្វើសកម្មភាពបោកប្រាស់បែបនេះទៀត។ ប៉ូលិសបាននាំខ្លួនស្រ្តីម្នាក់នេះទៅពិនិត្យហើយ ដើម្បីអោយប្រាកដលទ្ធផលគឺនាងពិតជាស្រ្តីពិតមែន។ អ្នកនាង Zen បាននិយាយថាប្រពន្ធទាំងពីរបស់នាងមិនអាចចាប់បាននោះទេថានាងជាមនុស្សស្រី ព្រោះនាងមានសម្លេងនិងកាយវិការដូចជាមនុស្សប្រុសមែនទែន។ នាងបានបន្ថែមទៀតថាមួយជីវិតរបស់នាងគឺនាងចង់ក្លាយជាមនុស្សប្រុស៕
ប្រភព ៖ sanook