អតីតខ្សែប្រយុទ្ធ Ronaldo De Lima គិតថាប្រទេសដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ឆ្នាំនេះគឺជា……..

អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលជួយអោយប្រេស៊ីលឈ្នះពានរង្វាន់ Fifa World Cup 2 សម័យកាលកាលពីឆ្នាំ 1994 និង 2002 កីឡាករ Ronaldo De Lima ជឿជាក់ថា៖ ប្រេស៊ីលគឺជាម្ចាស់ជើងឯកពានរង្វាន់ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សី។​

នៅក្នុងការផ្ដល់បទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន អតីតខ្សែប្រយុទ្ធ Ronaldo De Lima បាននិយាយថា៖ ក្រុមដែលលោកចូលចិត្តនៅពេលនេះ ការពិតវាគឺជាប្រទេសប្រេស៊ីល។ ការចូលចិត្តប្រេស៊ីលនេះមិនមែនព្រោះតែគាត់ជាជនជាតិប្រេស៊ីលទេ គឺដោយសារតែទំរង់លេងរបស់ប្រេស៊ីលល្អ។ ប្រទេសអេស្ប៉ាញក៏មានទំរង់លេងល្អដែរ ហើយអាឡឺម៉ង់ក៏ខ្លាំងដូចគ្នា ប៉ុន្ដែការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup គឺជាការប្រកួតដ៏ពិបាកនិងតានតឹង។ នៅក្នុងការប្រកួត World Cup ឆ្នាំនេះក៏មានប្រទេសអាហ្សង់ទីនដូចគ្នា ហើយអាហ្សង់ទីនក៏ខ្លាំងមិនអាចមើលរំលងបានទេ។ ប្រទេសបារាំងក៏ខ្លាំងហើយមានកីឡាករក្មេងៗដែលមានទំរង់លេងល្អច្រើន។ ប៉ុន្ដែក្រុមជម្រើសជាតិដែលលោករំពឹងទុកថានឹងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup គឺមានតែប្រទេសប្រេស៊ីលតែប៉ុណ្ណោះ។​

បុត្រ

ប្រភព៖ Goal