ពាក្យចចាមអារាមច្រើនពេក! ទីបំផុត វឌ្ឍនាការ សម្រេចចិត្តបង្ហោះសារមួយបញ្ជាក់អំពីអនាគតរបស់រូបគេតែម្ដង

51

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាការ បានបង្ហោះសារមួយបង្ហើបពីអនាគតរបស់គេ ធ្វើអោយអ្នកគាំទ្រជាច្រើនកំពុងរង់ចាំយ៉ាងអន្ទះសារ។

កាលពីដើមខែ ឧសភា កន្លងទៅកីឡាករ ចាន់ វឌ្ឍនាការ ត្រូវបានក្លឹប PAHANG FA បញ្ចប់កុងត្រាមុនកិច្ចសន្យា ដោយសារតែខ្សែប្រយុទ្ធរូបនេះបង្ហាញទំរង់លេងមិនសូវល្អ ធ្វើអោយគ្រូបង្វឹករបស់ក្លឹប PAHANG FA មិនពេញចិត្តទើបសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹង វឌ្ឍនាការ តែម្ដង។

កាលពីថ្មីៗនេះមានដំណឹងជាច្រើនលេចលឺថាខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ កំពុងត្រូវបានក្លឹប Home United និងក្លឹប Chiang Rai United ទាក់ទងធ្វើអោយអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ជាច្រើនរង់ចាំលទ្ធផលយ៉ាងអន្ទះសារ។ ប៉ុន្ដែកាលពីម្សិលមិញនេះ សមីខ្លួនផ្ទាល់គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ បានបង្ហោះសារមួយនៅក្នុងបណ្ដេញសង្គមហ្វេកប៊ុកដោយបញ្ជាក់អំពីអនាគតរបស់លោកផ្ទាល់។ នៅក្នុងសារនោះមានអត្ថន័យដូចតទៅ៖ សួស្ដី​បងប្អូនទាំងអស់គ្នា​!​ សុខសប្បាយ​ជាទេ? សង្ឃឹមថាសុខសប្បាយទាំងអស់គ្នា។​ សម្រាប់ខ្ញុំវិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ​ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើន​ជុំវិញ​អនាគត​របស់​ខ្ញុំ។ ថ្ងៃនេះ​ខ្ញុំ​ចង់​បញ្ជាក់​ថាខ្ញុំកំពុង​ស្ថិត​នៅ​រាជធានីភ្នំពេញ​ និង​មិន​មានការទៅហាត់​ឬទៅធ្វើតេស្តនៅ​ក្លិប​ណាទេ​ ហើយក៏មិនទាន់​អូខេ​ជាមួយ​ក្លិប​ណានោះដែរ​។ សូម​បងប្អូន​កុំយល់​ច្រឡំ។ ខ្ញុំអាច​បង្ហើប​បានយ៉ាងខ្លីថា​ខ្ញុំ​កំពុង​ចរចាជាមួយ​ក្លិប​បរទេស​ពិតមែន​ ប៉ុន្តែ​មិនមែន​ក្លិប​ដែល​បងប្អូន​និង​ព័ត៌មាន​មួយចំនួន​លើកឡើងនោះឡើយ​។ ខ្ញុំនឹង​ប្រកាស​ជាផ្លូវការ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្ញុំនេះ​នៅពេលណា​ការចរចា​ឈាន​ដល់​ការ​ព្រមព្រៀង​១០០%។ សូមអរគុណ​ចំពោះការ​ស្រលាញ់​និងការយក​ចិត្ត​ទុកដាក់​របស់​បងប្អូន​ទាំង​អស់​គ្នា​មកលើរូបខ្ញុំ។ សូម​ប្រកបដោយ​សំណាង​ល្អ​និង​ជោគជ័យ​ទាំងអស់គ្នា​៕

បុត្រ