AC Milan គ្រោងនឹងផ្ដល់អ្នកចាំទី Donnarumma ដើម្បីដោះដូរជាមួយនឹងខ្សែប្រយុទ្ធ Morata របស់ក្លឹបតោខៀវ Chelsea

ក្លឹប AC Milan គ្រោងនឹងផ្ដល់កំពូលចាំទីវ័យក្មេង Gianluigi Donnarumma ទៅអោយក្លឹបតោខៀវ Chelsea ដើម្បីដោះដូរជាមួយខ្សែប្រយុទ្ធ​ Alvaro Morata នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។

អ្នកចាំទីសញ្ជាតិអុីតាលីវ័យ 19 រូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីទឹកដី San Siro របស់ក្លឹប AC Milan នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ហើយតម្លៃខ្លួនរបស់ Gianluigi Donnarumma អាចនឹងមានតម្លៃដល់ទៅ 70លានអឺរ៉ូ ប៉ុន្ដែមកដល់ពេលមិនទាន់មានក្លឹបណាមួយហ៊ានដាក់សំណើរសុំទិញ Donnarumma នៅក្នុងតម្លៃកប់ពពកនេះនៅឡើយទេ។

ខណៈដែលពេលនេះក្លឹបតោខៀវ Chelsea កំពុងមានការព្រួយបារម្ភអំពីអនាគតរបស់អ្នកចាំទី Thibaut Courtois ដែលអាចនឹងចាកចេញពីក្លឹបនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ អ្នកចាំទី Donnarumma នឹងក្លាយជាគោលដៅសំខាន់របស់ក្លឹបតោខៀវ Chelsea ស្របពេលដែលក្លឹប AC Milan ចង់បានខ្សែប្រយុទ្ធ Morata ដូចគ្នា។

បុត្រ

ប្រភព៖ Goal