លោក Fernando Hierro នឹងមកដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សី បន្ទាប់ពីលោក Julen Lopetegui ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញបណ្ដេញចេញពីដំណែង។

អតីតខ្សែការពាររបស់ក្លឹប Bolton Wanderers និងជាគ្រូបង្គោលរបស់ក្រុមជម្រើសអេស្ប៉ាញលោក Julen Lopetegui ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញបណ្ដេញចេញភ្លាមៗពីដំណែង បន្ទាប់ពីរូបលោកបានរំលោភបំពានលើគោលនយោបាយរបស់សហព័ន្ធ។

កាលពីថ្ងៃអង្គារកន្លងទៅលោក Lopetegui ត្រូវបានក្លឹបអធិរាជសរ Real Madrid តែងតាំងជាគ្រូបង្វឹករបស់ក្លឹប ហើយ Real Madrid បានប្រកាសថាលោក Lopetegui នឹងចូលមកកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបក្រោយពេលការប្រកួតពានរង្វាន់បាល់តាត់ពិភពលោក Fifa World Cup បានបញ្ចប់។

សហព័ន្ធបាល់ទាត់អេស្ប៉ាញសម្រេចចិត្តបញ្ឍប់លោក Lopetegui ភ្លាមៗមុនពេលលោកដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញប៉ះក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងថ្ងៃសៅរ៍នេះ។

បន្ទាប់ពីបណ្ដេញលោក Lopetegui ចេញពីដំណែង សហព័ន្ធបាល់ទាត់អេស្ប៉ាញបានបើកអង្គប្រជុំភ្លាមៗដើម្បីតែងតាំងលោក Fernando Hierro ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Porto ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញភ្លាមៗហើយត្រៀមដឹកនាំអេស្ប៉ាញប៉ះព័រទុយហ្គាល់នៅក្នុងថ្ងៃសៅរ៍នេះ។

បុត្រ

ប្រភព៖ Goal