(ភ្នំពេញ)៖ អ្នកតំណាងស្ថាប័នកំពូល Monde Selectionបានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញហើយនៅវេលាម៉ោង9:30នាទី​យប់ថ្ងៃទី១៥ខែមិថុនា២០១៨ដើម្បីនាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នេះ​ នៅសណ្ឋាគារ សុខា ភ្នំពេញ។
ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗដល់ ស្រាបៀរ ហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរ ហ្គេនស៍បឺគផលិតដោយជនជាតិ អាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធ នៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគ ពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្ត យ៉ាងល្អិតល្អន់ចំនួន៥០០ដង។

ដូច្នេះសូមចូលរួម អបអរសាទរកំណត់ត្រាថ្មី ជោគជ័យថ្មីសមិទិ្ធផលលំដាប់ពិភពលោកស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស កំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨និងតាមដាននូវមហាប្រព្រឹត្ដិការណ៍នេះ ទាំងអស់គ្នា នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះនៅ
សណ្ឋាគារ សុខា ភ្នំពេញ​ហើយក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសHDTVចាប់ពីម៉ោង៨យប់តទៅផងដែរ។