បុរសម្នាក់ចំនាយពេល៣០ឆ្នាំសរសេរសៀវភៅកំណត់ហេតុជាង៦០ក្បាល ដែលរៀបរាប់ពីប្រពន្ធរបស់ខ្លួន

ប្រទេសចិន ៖ មនុស្សមួយចំនួនចូលចិត្តសរសេរកំណត់របស់ខ្លួននៅក្នុងសៀវភៅមួយ ភាគច្រើនគេសរសេររឿងពិសេសរបស់ពួកគេ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលបុរសម្នាក់ចំនាយពេលជាង៣០ឆ្នាំសរសេរសៀវភៅកំណត់​ហេតុជាង៦០ក្បាលដែលរៀបរាប់ពីប្រពន្ធរបស់គាត់។ ក្នុងសៀវភៅកំណត់ហេតុរបស់នោះគាត់បានរៀបរាប់តាំងពីពេលដែលគាត់បានស្គាល់ប្រពន្ធគាត់ដំបូង។

គាត់បានសរសេររឿងគ្រប់យ៉ាងទាំងអស់ដែលមានពាក់ព័ន្ធនឹងប្រពន្ធរបស់គាត់មិនថារឿងសំខាន់រឺមិនសំខាន់នោះទេ។ តែមានចំនុចខ្លះដែលភរិយារបស់គាត់បានបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់គាត់ថា “បុរសដែលស្រលាញ់និងមើលថែរក្សាប្រពន្ធសដូចកូនស្រី តែមិនបានស្រលាញ់ពិតប្រាកដ”។ លោក li បាននិយាយថាការសរសេកំណត់ហេតុនេះប៉ះពាល់ដល់សុខភាខរបស់គាត់ណាស់ ព្រោះគាត់មានអារម្មណ៍នឿយហត់ខ្លាំងនៅពេលសរសេម្តងៗតែគាត់នៅតែចង់សរសេ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ sanook