កាលពីយប់ថ្ងៃទី ១៦ ខែមិថុនា កន្លងទៅនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំការប្រគុំតន្រ្តីដ៏ធំសម្បើមមួយនៅសណ្ឋាគារលំដាប់ផ្កាយ៥ ជាមួយនឹងម្ខាស់ដេប៉ូទាំង២៥ខេត្តក្រុង ដើម្បីអបអរសាទរការឈ្នះមេដាយមាសពីស្ថាប័នកំពូលលំដាប់ពិភពលោក Mond Selection ២ឆ្នាំជាប់គ្នាគឺឆ្នាំ២០១៧ និង ២០១៨។ ការប្រគុំតន្រ្តីនេះផងដែរក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីជាច្រើនផងដែរក្នុងនោះមាន កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កញ្ញា ទេព បូព្រឹក្ស កញ្ញា ឈិន ម៉ានិច និង លោក គ្រី ថៃពៅ។
គួរបញ្ជាក់ផងដែរថាការឈ្នះមេដាយមាសពីស្ថាប័នកំពូលមួយនេះមិនមែនត្រឹមតែជាលើកទី២ នោះទេដោយក្រុមហ៊ុនស្រាបៀរ GANZBERG ធ្លាប់បានឈ្នះមេដាយមាសជាច្រើនមកហើយ។