ប្រទេសជប៉ុន ៖ ភាពផ្អែមល្ហែមមិនមែនមានតែសំរាប់យុវវ័យនោះទេ អ្នកខ្លះរៀបការរស់នៅជាមួយគ្នារាប់ឆ្នាំទៅហើយតែបង្កើតហើយផ្អែមល្ហែម។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយនៅពីក្រោយការបង្កើតចំការផ្ការដ៏ស្រស់ស្អាតមួយក្នុងប្រទេស​​ជប៉ុន។ លោក Toshiyuki Kuroki និង អ្នកស្រី Yasuko Kuroki ជាម្ចាស់ចំការផ្កាដ៏ស្រស់មួយនេះនៅក្នុងប្រទេសជប៉ុន ដែលកំពុងមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើន។ ពួកគាត់បានរៀបការជាមួយគ្នាអស់រយៈពេលជាង៦០ឆ្នាំ ដែលរស់នៅអាស្រ័យ​លើកសិដ្ឋានទឹកដោះគោ។

តាមសម្តីរបស់លោក Toshiyuki Kuroki បានអោយដឹងថាប្រពន្ធរបស់គាត់បានក្លាយជាមនុស្សពិការភ្នែកក្រោយពីរៀបការជាមួយគ្នាបាន៣០ឆ្នាំដោយតែផលប៉ះពាល់ពីជម្ងឺទឹកនោម។ ក្រោយពិការភ្នែកប្រពន្ធគាត់បានក្លាយជាមនុស្ស​ក្រៀមក្រំលែងមានស្នាមញញឹមដូចមុនហើយញែកខ្លួនឯងចេញពីពិភពខាងក្រៅ។ គាត់បានប្តេជ្ញាថានឹងធ្វើគ្រប់យ៉ាងដើម្បី អោយប្រពន្ធរបស់គាត់មានស្នាមញញឹមឡើងវិញ ចុងក្រោយគាត់ក៏បានសម្រេចយកដីកសិដ្ឋានរបស់គាត់ទៅដាំផ្កា។ គាត់ធ្វើបែបនេះដើម្បីអោយប្រពន្ធរបស់គាត់មានស្រស់ស្រាយជាមួយក្លិនផ្កាទាំងនេះ។ តាមរយៈរូបថតដែលបានបង្ហោះក្នុងបណ្តាញសង្គមនេះបានបញ្ជាក់ហើយថាការព្យាយាមរបស់គាត់បានសម្រេចហើយ។ មិនត្រឹមតែប៉ុណ្ណោះសព្វថ្ងៃចំការផ្កាដែលគាត់ដាំសំរាប់ប្រពន្ធគាត់នេះបានក្លាយជារម្យនីយដ្ឋានដែលមានភ្ញៀវទេសចរណ៍ជាច្រើនទៅកំសាន្តទីនោះ។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖