ប្រទេសចិន ៖ ទិវាបុណ្យនេៃក្តីស្រលាញ់ដែលទើបតែកន្លងផុតទៅថ្មីនេះបានបន្សល់ទុករឿងរ៉ាវរំជួលចិត្តជាច្រើន ដែលត្រូវបានគេយកមកចែករំលែកក្នុងបណ្តាញសង្គម។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានរន្ធត់និងរំជួលចិត្តមួយ ដែលបុរសជាប្តីប្រថុយគ្រោះថ្នាក់រត់ទៅជួយប្រពន្ធក្នុងភោជនីយដ្ឋានមួយកន្លែង ខណៈពេលដែលកំពុងតែមានការរញ្ជួយដី។ តាមប្រភពព័ត៌មាននេះបានប្រាប់អោយដឹងថា ការរញ្ជួយដីកំរិត 4.3 នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះដែលត្រូវជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ផងដែរ។ ស្រ្តីរងគ្រោះមានឈ្មោះ Zhu រស់នៅក្នុងទីក្រុង Heilong ខេត្ត Hebei ភាគខាងជើងនៃប្រទេសចិន។

នាងបានរៀបរ៉ាប់ថា ដោយសារតែហេតុការណ៍នេះបានកើតឡើងភ្លាម ធ្វើអោយនាងស្លន់ស្លោរត់ទៅណាមិនរួច។ ស្វាមីរបស់នាងការពារជីវិតរបស់នាងដោយរត់ទៅចាប់ដៃរបស់នាងចេញពីភោជនីយដ្ឋាន។ នៅក្នុងពេលនោះមានមនុស្សកកកុញខ្លាំងណាស់នៅខាងក្រៅភោជនីយដ្ឋាន តែយ៉ាងណាគាត់នៅតែប្រឹងជ្រៀតចូលទៅជួយនាងទាល់តែបាន។ ប្រសិនបើមិនដូច្នោះទេនាងប្រហែលជាត្រូវបានហាងអាហារនោះបាក់សង្កត់ស្លាប់បាត់ទៅហើយ។ ស្រ្តីម្នាក់នេះបានបន្ថែមថាស្វាមីខ្លួនជាមនុស្សប្រុសល្អណាស់ ព្រោះក្នុងរយៈពេលជាង១០នៃការរៀបការនេះមិនថាមានបញ្ហា រឺ រងការលំបាកអ្វីមួយក៏ស្វាមីនាងតែងតែកាន់ដៃនាងឆ្លងកាតដែរ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖