កាលពីពេលថ្មីៗកន្លងទៅនេះ តារាវិទូបានថតរូបភាពមួយសន្លឹកដែលបង្ហាញពីការកកើតភពថ្មី និងការរកឃើញមួយចំនួនទៀតផងដែរ។ រូបភាពនេះត្រូវបានថតដោយអ្នកអង្កេតរបស់អ៊ឺរ៉ុបខាងត្បូង (ESO) ដោយប្រើប្រាស់តេឡេស្កុបដ៏ធំបំផុត ហើយរូបភាពទាំងមូលគឺបង្ហាញពីភពថ្មីមួយដែលកំពុងកកើត។

ស្របពេលជាមួយគ្នានេះ លោក Miriam Keppler ថ្នាក់ដឹកនាំរបស់ក្រុមអ្នកស្រាវជ្រាវ PDS 70 បានពន្យល់ថា ធាតុមូលៗដែលនៅជុំវិញតារាតូចៗ គឺជាទីតាំងកកើតនៃភព។ ប៉ុន្ដែ អស់រយៈពេលជាយូរមកហើយ គឺមានការសង្កេតតិចណាស់ដែលអាចចាប់បានថា នេះគឺជាភពថ្មីមួយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ភពថ្មីនេះត្រូវបានគេជឿថាមានឧស្ម័នហ្គាសខ្ពស់ ជាមួយនឹងទម្ងន់ធ្ងន់ជាងភពព្រហស្បតិ៍ 2 ទៅ 3ដង។ លើសពីនេះទៅទៀត ភពនេះមានទីតាំងឆ្ងាយពីផ្កាយកណ្ដាលរហូតដល់ទៅ 3ពាន់លានគីឡូម៉ែត្រឯណោះ ពោលគឺប្រហាក់ប្រហែលទៅនឹងចម្ងាយពីភពអ៊ុយរ៉ានុស ទៅព្រះអាទិត្យ។

គួរបញ្ជាក់ផងដែរថា លោក Keppler បានបន្ថែមថា យើងនៅមិនទាន់ដឹងនៅឡើយទេថា តើមានភាវៈរស់នៅលើភពនោះ រឺអត់ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមនុស្សភពផ្កាយអាចនឹងមានដូចគេនិយាយមែន។

Fu

ប្រភព៖ metro