សម្រាប់ត្រកូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា Galaxy X ហើយអាចបត់បានទៀតនោះ គឺពិតជាទទួលបានពាក្យចចាមអារាមច្រើនណាស់ បើទោះជាពុំទាន់ទទួលបានការណែនាំជាផ្លូវការរបស់ក្រុមហ៊ុននៅឡើយ។ ដោយឡែក មនុស្សជាច្រើនយល់ឃើញថា Galaxy X នេះនឹងត្រូវបានលេចមុខលើទីផ្សារនាឆ្នាំ2019។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ស្មាតហ្វូននេះ គឺអេក្រង់តែម្ដង។ Galaxy X គឺជាស្មាតហ្វូនដំបូងបង្អស់លើពិភពលោកដែលអាចបត់បាន ដូចនេះសម្រាប់សារធាតុផលិតអេក្រង់ក៏តម្រូវឲ្យមានភាពបត់បែនទៅតាមនោះដូចគ្នា។ យោងតាមការបែកធ្លាយចុងក្រោយបានលើកឡើងថា ថាមពលថ្មរបស់ស្មាតហ្វូននេះអាចនឹងមានទំហំចាប់ពី 3,000mAh ដល់ 6,000mAh ហើយរាល់ពេលបត់បែន ថ្មដែលបំពាក់ក្នុងនោះក៏នឹងបត់តាមដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរថា Galaxy X នឹងមានទំហំអេក្រង់ 7.3អ៊ីញនៅពេលបើក និង 4.5អ៊ីញពេលបិទចូលគ្នា។ ចំពោះថាមពលថ្មនេះគឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន Samsung SDI ជាមួយនឹងរូបរាងបែបអក្សរ V។ ទាក់ទងទៅនឹងកាលបរិច្ឆេតនៃការណែនាំស្មាតហ្វូនដែលអាចបត់បាននេះ អាចនឹងត្រូវបានធ្វើឡើងស្របពេលជាមួយនឹង Galaxy S10 តែម្ដង។ ចំពោះតម្លៃវិញ អាចនឹងលោតដល់ខ្ទង់ $1,850 ឯណោះ។

Fu

ប្រភព៖ gsmarena