ច្បាស់ៗ! បែកធ្លាយរូបរាងរបស់ iPhone X Plus និង iPhone 9 ក្នុងវីដេអូមួយ (មានវីដេអូ)

កាលពីប៉ុន្មានសប្ដាហ៍មុន យើងទទួលបានវីដេអូចាប់កាន់មួយ ដែលមានបង្ហាញច្បាស់ៗពីរូបរាងរបស់ iPhone ឆ្នាំ2018 ទាំងជំនាន់ក្រោយនៃ iPhone X ដែលមានរូបរាងដូចសព្វថ្ងៃ និងម៉ូដែល iPhone X Plus ដែលមានទំហំអេក្រង់រហូតដល់ទៅ 6.5អ៊ីញ និង iPhone មួយទៀតជាម៉ូដែលធម្មតាមានអេក្រង់ប្រភេទ LCD ទំហំ 6.1អ៊ីញ។ តាមរយៈវីដេអូ យើងអាចសង្កេតឃើញច្បាស់ៗពី iPhone ទាំង 3ម៉ូដែលតែម្ដង។

ចំពោះ iPhone ដែលមានទំហំអេក្រង់ 6.1អ៊ីញ ប្រភេទ LCD ត្រូវបានគេជឿថាជា iPhone 9 ហើយក្រៅពីនេះគឺជា iPhone X និង iPhone X Plus។ ថ្វីបើយើងពុំទាន់សង្កេតឃើញមានការប្រកាសជាផ្លូវណាមួយពីក្រុមហ៊ុន Apple មែនពិត ប៉ុន្ដែការបែកធ្លាយចុងក្រោយនេះគឺដូចគ្នាទៅនឹងពាក្យចចាមអារាមដែលគេឧស្សាហ៍លើកឡើងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺសម្រាប់ iPhone 9 គឺមានកាមេរ៉ាក្រោយតែមួយប៉ុណ្ណោះ ប៉ុន្ដែមានអេក្រង់ធំជាង iPhone ដែលមានទំហំត្រឹម 5.8អ៊ីញប៉ុណ្ណោះ។ សម្រាប់ iPhone X Plus វិញនឹងមានទំហំអេក្រង់រហូតដល់ទៅ 6.5អ៊ីញឯណោះ ពោលគឺប៉ុនគ្នាជាមួយនឹង iPhone 8 Plus។ ទាក់ទងទៅនឹង iPhone X Plus ត្រូវបានគេជឿថាមានកាមេរ៉ាក្រោយដល់ទៅ 3គ្រាប់ឯណោះ។

គួរបញ្ជាក់ផងដែរថា iPhone ទាំង3 សម្រាប់ឆ្នាំ2018 នេះ នឹងមានរចនាបទដូចគ្នាទៅនឹង iPhone X ទាំងអស់ ប្រសិនបើមើលពី​ផ្ទៃខាងមុខ ពោលគឺមានក្បាលឆក បច្ចេកវិទ្យា Face ID ដូចគ្នា និងគែមស្ដើងដូចគ្នា។ ទោះជាយ៉ាងណា សម្រាប់ iPhone 9 ដែលមានទំហំអេក្រង់ 6.1អ៊ីញអាចនឹងមានកម្រាស់គែមក្រាស់ជាងគេបន្ដិចដោយសារតែអេក្រង់គឺជាប្រភេទ LCD។ អ្វីដែលអស្ចារ្យបំផុតសម្រាប់ iPhone ឆ្នាំនេះគឺទំហំ RAM ដែលអាចនឹងកើនឡើងដល់ 4GB ឯណោះ។

Fu

ប្រភព៖ bgr