ភ្លៀងធ្លាក់អត់ដាច់សោះ! ចាប់ពីស្អែកដល់ថ្ងៃទី១១ នឹងមានភ្លៀងធ្លាក់ទៀតហើយទូទាំងប្រទេសតែម្តង

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ខ្យល់មូសុងនិរតី បាន និងកំពុងបង្កើនឥទ្ធិពលសារជាថ្មីមកលើតំបន់មាត់សមុទ្រ ហើយជ្រលងសម្ពាធទាប (នៅលើផ្ទៃដី) បាន និងកំពុងអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា៕

អត្ថបទ៖ សេម