រថយន្តក្រុងថ្មីច្រឺង២០គ្រឿងជំនួយពីជប៉ុន បានមកដល់ភ្នំពេញហើយ

រាជធានីភ្នំពេញ៖ នារសៀល​ថ្ងៃ​ពុធ ០៧រោច ខែ​បឋមឋសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០៤ ខែ​កក្កដា ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​រថយន្ត​ក្រុង​ថ្មី​ ដែល​ជា​ជំនួយ​ឥត​សំណងរបស់​រដ្ឋាភិបាល​ជប៉ុន ត្រូវ​បាននាំមកដល់រាជធានីភ្នំពេញ ចំនួន ២០គ្រឿង ក្នុងចំណោមចំនួនសរុប ៨០គ្រឿង។

ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ភាព​ក្រីក្រ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​បង្កើន​ខ្សែ​រត់របស់សេវា​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​បន្ថែមទៀត ដើម្បីពង្រីកជូន​បង​ប្អូនក្នុង​រាជធានីភ្នំពេញ​អោយ​បាន​គ្រប់​ទី​កន្លែង និងច្រើនគោលដៅ៕

អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ