បេក្ខជនប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៦ អាចទៅដកសញ្ញាបត្ររបស់ខ្លួនបានហើយ

កាលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសឲ្យបេក្ខជន ​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ អាច​ទៅ​ទទួល​យក​សញ្ញាបត្រ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗនេះនៅតាម​​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត​សាមីរៀងៗខ្លួន ដែលការទទួកយកសញ្ញាបត្រនេះ មិនមានការយកកំរៃអ្វីនោះទេ៕

អត្ថបទ៖ សេម