មិនមែនតែ Nikon ទេ ឥឡូវនេះយើងទទួលបានពត៌មានថ្មីថា ក្រុមហ៊ុន Canon កំពុងរៀបគម្រោងណែនាំទាក់ទងទៅនឹងកាមេរ៉ា Mirrorless ស៊េរីថ្មីពីរម៉ូដែល ដែលមានភ្ជាប់មកជាមួយនឹង Sensor Full Frame ដូចគ្នាទៅនឹងត្រកូល ESO ស៊េរីខ្ពស់ៗដែរ។

យោងតាមគេហទំព័រ Canon Rumors បានលើកឡើងថា ក្រុមហ៊ុន Canon នឹងធ្វើការដាក់លក់នូវកាមេរ៉ាប្រភេទ Mirrorless តែមាន Sensor Full Frame ឲ្យបានមុនពាក់កណ្ដាលឆ្នាំ2019។ មិនខុសអីក្រុមហ៊ុន Nikon ទេ ពោលគឺកាមេរ៉ាថ្មីនេះនឹងមានទំហំ Megapixel ធំ ប៉ុន្ដែមាន Resolution ទាបជាមួយនឹងតម្លៃធូរថ្លៃ។

សម្រាប់ម៉ូដែលកាមេរ៉ា Mirrorless ដំបូងដែលនឹងត្រូវបានប្រកាស នឹងមានទំហំ 30.4-megapixel ជាមួយនឹង sensor ដូចគ្នាទៅនឹងម៉ូដែលកំពូល Canon 5D Mark IV ដែរ។ ចំពោះម៉ូដែលទីពីរវិញ នឹងមាន Sensor Full Frame ដូចគ្នា ប៉ុន្ដែមានទំហំតូចជាងគឺត្រឹម 24-megapixels ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាមេរ៉ាថ្មីទាំងពីរនេះនឹងអាចថតវីដេអូបានកម្រឹត 4K ថែមទៀតផង។

Fu

ប្រភព៖ petapixel