បន្ទាប់ពី iOS 12 ត្រូវបានអភិវឌ្ឍន៍ភ្លាម យើងសង្កេតឃើញថា ជំនាន់តេស្តសាកល្បងដំបូងបង្អស់បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាញយកភ្លាមដូចគ្នាដែរ។ រហូតមកដល់ពេលបច្ចុប្បន្ន ជំនាន់តេស្តសាកល្បងទី2 ហាក់ដូចជាកំពុងអនុញ្ញាតឲ្យទាញយកថែមទៀត ហើយអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែចូលទៅកាន់ Setting ភ្ជាប់ទៅនឹង WiFi នោះអ្នកនឹងអាចទាញយកបានហើយ។

iOS 12 beta 2 បាននាំយកមកជាមួយនូវការជួសជុលរាល់ភាពអសកម្មនានាដូចជាមុខងារ GPS និងបង្កើនល្បឿនសម្រាប់ម៉ូដែល iPhone ចាស់ៗដូចគ្នា iPhone 6 ជាដើមផងដែរ។ គួរបញ្ជាក់ផងដែរថា ការទាញយកជំនាន់តេស្តសាកល្បងទី2 នេះអាចនឹងមិនត្រូវបានបញ្ជូនដោយស្វ័យប្រវត្តិឡើយលើម៉ូដែលមួយចំនួន ប៉ុន្ដែប្រសិនបើអ្នកចង់ទាញយកដែរ នោះសូមចូលទៅកាន់ beta.apple.com នៅលើ iPhone រឺ iPad ដែលអ្នកចង់តម្លៃប្រព័ន្ធដំណើរការនេះ។
ទាក់ទងទៅនឹងម៉ូដែលផលិតផលរបស់ក្រុមហ៊ុន Apple ដែលអាចទាញយក iOS នេះបានគឺមានដូចជា iPhone X, iPhone 8, iPhone 8 Plus, iPhone 7, iPhone 7 Plus, iPhone 6s, iPhone 6s Plus, iPhone 6, iPhone 6 Plus, iPhone SE, iPhone 5s, iPad Pro 12.9-inch ជំនាន់ទី2, iPad Pro 12.9-inch ជំនាន់ទី1, iPad Pro 10.5-inch, iPad Pro 9.7-inch, iPad 10.5-inch, iPad Air 2, iPad ជំនាន់ទី5, iPad Mini 4, iPad Mini 3, iPad Mini 2 និង iPod Touch ជំនាន់ទី6។

Fu
ប្រភព៖ bgr