នោះ! Galaxy S10 អាចនឹងមានកាមេរ៉ាក្រោយ 3ដែរ ហើយមានមួយជាប្រភេទ Super wide angle ថែមទៀត

យោងតាមការបែកធ្លាយដែលលើកឡើងនាពេលបច្ចុប្បន្ននេះ Galaxy S10 អាចនឹងត្រូវបានរចនាឡើងជា 3ម៉ូដែលផ្សេងគ្នា ហើយសម្រាប់ម៉ូដែលធំជាងគេ គឺអាចនឹងត្រូវបានបំពាក់កាមេរ៉ាក្រោយដល់ទៅ 3គ្រាប់ឯណោះ។ យោងតាមគេហទំព័រ AllAboutSamsung បានបង្ហាញពីលក្ខណៈពិសេសមួយចំនួននៃកាមេរ៉ា 3នេះ។

តាមរយៈកាមេរ៉ាក្រោយ 3នេះដែរ អាចនឹងមានមួយជាប្រភេទ​ Super wide angle ដែលមានសមត្ថភាពអាចចាប់រូបភាពបានធំទូលាយ។ យោងតាមប្រភពដដែល ម៉ូដែលកំពូលនៃ Galaxy S10 អាចនឹងត្រូវបានបំពាក់ដោយកាមេរ៉ាទំហំ 12MP Dual Aperture lens ដែលយើងបានស្គាល់រួចមកហើយលើ Galaxy S9។ អ្វីដែលអស្ចារ្យបំផុត គឺកាមេរ៉ាមួយទៀតដែលមានទំហំ 16MP ក្នុងកម្រឹត Aperture f/1.9 អាចនឹងមានទំហំចាប់យករូបភាពដល់ 123ដឺក្រេឯណោះ។

គួរបញ្ជាក់ផងដែរថា កញ្ចក់ lens Super wide angle ដែលបំពាក់លើ Galaxy S10 អាចនឹងជំនួសឲ្យ lens Telephoto ដែលយើងសង្កេតឃើញមាននៅលើ Galaxy S9 និង Galaxy Note 8។ ប៉ុន្ដែ ទោះជាយ៉ាងណា ការសម្រេចផ្លាស់ប្ដូរបែបនេះ ក៏បានធ្វើឲ្យអតិថិជនមានការពេញចិត្តដែរ ព្រោះ lens Super wide angle គឺមានប្រយោជន៍ជាង lens Telephoto។

Fu

ប្រភព៖ sammobile