ហ៊ានតែធ្វើបែបនេះនៅពេលប្រឡងបាក់ឌុប គឺឲ្យធ្លាក់ភ្លាមៗ ហើយផ្អាកមិនឲ្យប្រឡង២ឆ្នាំជាប់គ្នាទៀត

នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងមកដល់ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។ ហើយសិស្សានុសិស្សជាច្រើន ដែលត្រូវប្រឡងឆ្នាំនេះកំពុងតែប្រឹងប្រែងរៀនសូត្របន្ថែម និងត្រៀមខ្លួនរួលរាល់ផងដែរ ដើម្បីទៅប្រឡង។ ដើម្បីជៀសវាងមានបញ្ហានៅអំឡុងពេលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីវិធានការ ចំពោះការប្រឡងជំនួសឲ្យគ្នា ដោយក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះ​បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស ត្រូវ​បាន​កំណត់​ឲ្យ​​ធ្លាក់​ និង​ផ្អាក​មិន​ឲ្យ​​ប្រឡង​ពីរ​ឆ្នាំ​បន្តបន្ទាប់​។ ដោយ​ឡែក​ បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​​ច្បាប់​ជា​ធរមាន៕

អត្ថបទ៖ សេម