តោស្លូតអង់គ្លេសក្លាយជាតោកំណាចវិញហើយ! ចាំមើលតើតោកំណាចអង់គ្លេសអាចកម្ចាត់ក្រុមជម្រើសជាតិក្រូអាតបានទេ?

58

នៅយប់ទាបភ្លឺថ្ងៃទី 12 នេះក្រុមខ្លាំងដែលមកពីទ្វីបអឺរ៉ុបទាំងពីរគឺក្រុមជម្រើសជាតិអង់គ្លេសនិងក្រូអាតត្រូវបន្ដភារៈកិច្ចរបស់ខ្លួនលើសមរភូមិវាលស្មៅបៃតងដើម្បីស្វែងរកក្រុមជម្រើសជាតិដែលត្រូវបន្ដដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

នៅក្នុងរាត្រីថ្ងៃទី 11 ឈានចូល 12 ទាបភ្លឺវេលាម៉ោង 1:00 រំលងអាធ្រាត្រក្រុមជម្រើសជាតិអង់គ្លេសនឹងរង់ចាំទទួលស្វារគមន៍ក្រុមជម្រើសជាតិក្រូអាតនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួតរបស់ក្រុមជម្រើសជាតិទាំងពីរនេះនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Luzhniki ដែលអាចផ្ទុុកអ្នកចូលរួមទស្សនាដល់ទៅ 81,000 នាក់។

ប្រវតិ្តជូរចត់របស់ក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបទាំងពីរនេះធ្លាប់ប៉ះគ្នាចំនួន 7 ដងគឺអង់គ្លេសឈ្នះ 3 ស្មើ 2 និងចាញ់ 2។ ជំនួបប៉ះគ្នា 5 ដងចុងក្រោយគឺអង់គ្លេសឈ្នះ 3 និងចាញ់ 2 គឺនៅក្នុងថ្ងៃទី៖
1. ថ្ងៃទី 10/09/2009 អង់គ្លេស 5-1 ក្រូអាត
2. ថ្ងៃទី 11/09/2008 អង់គ្លេស 4-1 ក្រូអាត
3. ថ្ងៃទី 22/11/2007 អង់គ្លេស 2-3 ក្រូអាត
4. ថ្ងៃទី 12/10/2006 អង់គ្លេស 0-2 ក្រូអាត
5. ថ្ងៃទី 22/06/2004 អង់គ្លេស 4-2 ក្រូអាត

រង់ចាំអ៊ុតលទ្ធផលទាំងអស់គ្នានៅក្នុងរាត្រីទាបភ្លឺថ្ងៃទី 12 ខែកក្កដានេះ តើតោស្លូតអង់គ្លេសដែលប្រែខ្លួនជាតោកំណាចវិញនោះអាចបញ្ចប់ដំណើរឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិក្រូអាតបានទេនៅក្នុងវគ្គ Semi-Final នេះ។

បុត្រ